ស្វាយរៀងរដូវកាលនេះកំពុងធ្វើឱ្យរង្គោះរង្គើរលីគកំពូលកម្ពុជា បន្ទាប់ពីក្លិបគីឡូធ្ងន់មួយនេះយកបានកីឡាករថ្មីៗសុទ្ធតែខ្លឹមៗ - TrueID

ស្វាយរៀងរដូវកាលនេះកំពុងធ្វើឱ្យរង្គោះរង្គើរលីគកំពូលកម្ពុជា បន្ទាប់ពីក្លិបគីឡូធ្ងន់មួយនេះយកបានកីឡាករថ្មីៗសុទ្ធតែខ្លឹមៗ

January 24, 2023

កម្ពុជា៖ ក្លិបព្រះខ័នរាជស្វាយរៀង នារដូវកាលនេះកំពុងធ្វើឱ្យរង្គោះរង្គើរទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជាមែនទែន បន្ទាប់ពីពួកគេយកបានកីឡាករថ្មីៗមករួមក្រុមចំនួន ៧ នាក់សុទ្ធតែខ្លឹមៗ។

អ្នកគាំទ្រស្វាយរៀង
អ្នកគាំទ្រស្វាយរៀង

លីគកំពូលរបស់កម្ពុជា Cambodian Premier League នឹងចាប់ផ្តើមឡើងនៅខែ សីហា ឆ្នាំ ២០២៣ ឯណោះ ដើម្បីសម្របទៅតាមកាលវិភាគប្រកួតនៅតំបន់ អឺរ៉ុប, ប៉ុន្តែបើយើងក្រឡេកមកមើលទីផ្សារដោះដូរកីឡាកររបស់កម្ពុជានៅខែ មករា នេះវិញ ពិតជាកំពុងមមារញឹកមែនទែន ក្នុងការនាំចូលកីឡាករថ្មីៗមករួមក្រុមទាំងកីឡាករក្នុងស្រុក និងបរទេស។

ដោយឡែកក្លិបដែលយើងកំពុងចាប់អារម្មណ៍ខ្លាំងនៅពេលនេះ នោះគឺ ស្វាយរៀង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម ឌី វិជ្ជា ព្រោះថានៅរដូវកាលថ្មីនេះពួកគេពិតជាបាននាំចូលកីឡាករថ្មីៗដែលមានសក្តានុពលច្រើនមែនទែន រួមមាន អ្នកចាំទី វីរៈ ដារ៉ា, ណារ៉ុង កក្កដា, សេត រ៉ូស៊ីប, គួច ដានី, ធារី ចន្ថាប៊ីន និងម្សិលមិញនេះទើបតែយកបាន ២ នាក់ទៀតនោះគឺ Iago Bento Fernandes និង Gabriel Silva Costa។

បន្ថែមពីនេះទៀត ក៏មានព័ត៌មានច្បាស់ការក្នុងស្រុកជាច្រើនទៀតបានចុះផ្សាយថា ស្វាយរៀង គឺខិតជិតនឹងយកបាន Nick Taylor ខ្សែប្រយុទ្ធកូនកាត់ កម្ពុជា-អាមេរិក ហើយ ដោយគ្រប់យ៉ាងរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ៕

វីរៈ ដារ៉ា
វីរៈ ដារ៉ា
ណារ៉ុង កក្កដា
ណារ៉ុង កក្កដា
សេត រ៉ូស៊ីប
សេត រ៉ូស៊ីប
គួច ដានី
គួច ដានី
ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន
Iago Bento Fernandes
Iago Bento Fernandes
Gabriel Silva Costa
Gabriel Silva Costa

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...