អ៊ីតាលី៖ អ្នកចាំទី Wojciech Szczesny នៃក្លិបសេះបង្កង់ Juventus ជឿថាក្រុមតោខៀវ Chelsea គឺជាក្រុមខ្លាំងជាងគេនៅអឺរ៉ុប បន្ទាប់ពីក្រុមនេះបានយកឈ្នះពួកគេ ៤ ទល់នឹង០ ក្នុងការប្រកួតវគ្គចែកពូល Champions League កាលពីថ្ងៃទី២៤ខែវិច្ឆិកាកន្លងទៅ។
ក្រុមរបស់លោក Thomas Tuchel បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមបានសម្រេច ខណៈដែល Juventus កំពុងស្ថិតនៅលេខរៀងទី២ក្នុងពូល H ដោយមាន១២ពិន្ទុក្នុងដៃ។
Chelsea ក៏ធ្លាប់បានឈ្នះពាន Champions League កាលពីរដូវកាលមុនផងដែរនិងកំពុងព្យាយាមការពារតំណែងជើងឯក ខណៈដែលក្រុមខ្លាំងផ្សេងទៀតដូចជា Manchester City ,Liverpool និង Bayern Munich ក៏ត្រូវគេរំពឹងទុកថានឹងមានភាគរយអាចឈ្នះពាននេះខ្ពស់ផងដែរ។
យ៉ាងណាមិញ អ្នកចាំទី Szczesny នៅតែលើកសរសើរ Chelsea ដោយបាននិយាយថា៖
ប្រភព៖ metro