បរទេស៖ ទីបំផុតក្លិបសេះបង្កង់ Juventus យកបានខ្សែប្រយុទ្ធសញ្ជាតិ អហ្សង់ទីន Angel Di Maria ពី Paris Saint-Germain ជាផ្លូវការហើយ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។
យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Juventus ឈានដល់កិច្ចព្រមព្រៀង ១០០ ភាគរយជាមួយ Di Maria ហើយ, ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន នឹងចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយក្លិបយក្សអ៊ីតាលី អមជាមួយជាមួយកុងត្រារយៈពេល ១ ឆ្នាំ៕