គួរឲ្យគោរពណាស់! Ronaldo បង្ហោះសារលើកទឹកចិត្ត Fati ជុំវិញរឿងបញ្ហារបួស - TrueID

គួរឲ្យគោរពណាស់! Ronaldo បង្ហោះសារលើកទឹកចិត្ត Fati ជុំវិញរឿងបញ្ហារបួស

April 3, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានផ្ញើសារលើកទឹកចិត្ត យុវជនវ័យក្មេង Ansu Fati ដែលកំពុងតែជម្នះនឹងការព្យាបាលរបួសជង្គង់។

   កីឡាករ Cristiano Ronaldo
   កីឡាករ Cristiano Ronaldo

ជាការពិតណាស់ យើងពុំដែលឃើញ Ronaldo បង្ហោះសារដើម្បីលើកទឹកចិត្តកីឡាកររបស់ Barcelona ម្តងណាឡើយ ប៉ុន្តែ ជាលើកដំបូងកាលពីយប់មិញនេះ កីឡាករសញ្ជាតិព័រទុយកាល់ខាងលើបានសរសេរពាក្យជូនពរ Fati ឲ្យឆាប់ជាសះស្បើយពីរបួស។

Fati ខកខានបង្ហាញខ្លួននៅលើទីលានតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្លេះ ដោយសារបញ្ហាដាច់សរសៃជង្គង់ខាងឆ្វេងដែលតម្រូវឲ្យរូបគេឆ្លងកាត់ការវះកាត់ និង រំពឹងថាអាចបង្ហាញខ្លួនឡើងវិញនៅចុងរដូវកាលនេះ ប៉ុន្តែ គ្រប់យ៉ាងអាចនឹងមិនដូចការរំពឹងទុកឡើយដោយសាររបួសរបស់គេមិនទាន់ធូរស្បើយដើម្បីអាចហាត់បានវិញនៅឡើយ។

កីឡាករ Ansu Fati
កីឡាករ Ansu Fati

Ronaldo បានសរសេរថា៖

កីឡាករ Ansu Fati
កីឡាករ Ansu Fati
សារលើកទឹកចិត្តរបស់ Cristiano Ronaldo
សារលើកទឹកចិត្តរបស់ Cristiano Ronaldo

ប្រភព៖​ barcablaugranes

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...