អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាព្យាយាមដាក់សំណើ ១០០លានដុល្លារទិញយកខ្សែបម្រើ Federico Valverde ពីក្លិប Real Madrid នាថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវក្ដៅកន្លងទៅ។
Valverde ចាត់ទុកជាកីឡាករសំខាន់ម្នាក់របស់ Real Madrid ដោយនៅរដូវកាលមុនរូបគេបានជួយក្រុមឲ្យឈ្នះ Champions League ផងនិង La Liga ផងដែរ។
នៅរដូវកាលនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះក៏បន្តរកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៧ប្រកួតផងដែរហើយឥលូវនេះ AS បានចុះផ្សាយថា ការពិត Klopp ចង់បាន Valverde មកដោះស្រាយបញ្ហាតំបន់បម្រើរបស់ក្លិប។
យ៉ាងណាមិញ Real Madrid បានបដិសេធដាច់ខាតមិនលក់គេនោះឡើយ និងបានបន្តកុងត្រា Ferderico Valverde រហូតដល់ឆ្នាំ២០២៧ ព្រមជាមួយតម្លៃផ្ដាច់កុងត្រាដល់ទៅ១ពាន់លានដុល្លារ៕
ប្រភព៖ sportskeeda