អង់គ្លេស៖ លោក Rio Ferdinand បានសារភាពថាកាយវិការរបស់ ខ្សែប្រយុទ្ធ Marcus Rashford ហាក់បីដូចជាបញ្ជាក់ហើយថាគេមិនសូវសប្បាយចិត្ត និងកំពុងមានការព្រួយបារម្ភថាខ្លួនឯងអាចមិនសូវមាននាទីចូលលេងច្រើនជាងមុនក្រោមការដឹកនាំរបស់លោក Ralf Rangnick ។
កាលពីយប់ថ្ងៃទី៣ខែមករាកន្លងទៅនេះគឺ Manchester United បានចាញ់ Wolves ១ ទល់នឹង០ ក្នុងដីខ្លួនឯងដែលធ្វើឲ្យផ្ទុះការរិះគុណជាហូរហែបើទោះបីជានេះជាបរាជ័យលើកដំបូងក្រោមការដឹកនាំរបស់លោក Rangnick ក៏ដោយ។
ខណៈនោះដែរ គេមើលឃើញថា Marcus Rashford ហាក់បីដូចជាជួបបញ្ហាបន្ទាប់ពីត្រូវគ្រូប្ដូរចូលនៅតង់ទី២។កីឡាកររូបនេះលេងបាល់ ដូចគ្មានព្រលឹងក្នុងខ្លួន។
លោក Rio Ferdinand បានថ្លែងប្រាប់ FIVE ថា៖
ប្រភព៖ metro