ក្តៅៗ! Chelsea ទិញបានតារាឆ្នើមអាហ្សង់ទីនរូបនេះហើយក្នុងតម្លៃ ១២១លាន - TrueID

ក្តៅៗ! Chelsea ទិញបានតារាឆ្នើមអាហ្សង់ទីនរូបនេះហើយក្នុងតម្លៃ ១២១លាន

February 1, 2023

អឺរ៉ុប៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ ទទួលបានជោគជ័យហើយក្នុងការចុះហត្ថលេខានាំយកកីឡាករ Enzo Fernandez មករួមក្រុមពី Benfica ក្នុងតម្លៃថ្លៃកប់ពពក នៅថ្ងៃបិទបញ្ចប់នៃទីផ្សារដោះដូរកីឡាករខែមករា ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

កីឡាករ Enzo Fernandez
កីឡាករ Enzo Fernandez

ជាការពិតណាស់ Chelsea បានដាក់គោលតាមចង់បាន Enzo ខ្លាំងមែនទែនក្រោយចប់ព្រឹត្តិការណ៍ World Cup ពោលBenfica បានបដិសេធសំណើរបស់ក្រុមតោខៀវជាច្រើនលើកច្រើនសារ ទើបថ្ងៃចុងក្រោយនេះ ការដោរដូរបានទទួលជោគជ័យ។

ដូច្នេះសម្រាប់ប្រាក់ដែល Benfica ទទួលបានពីការលក់ Enzo គឺ បានសរុប ១២១លានអឺរ៉ូ ធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់ជាងគេបំផុតនៅក្នុងក្របខណ្ឌ Premier League វ៉ាដាច់ Jack Grealish ដែលចាកចេញពី Aston Villa មកកាន់ Manchester City កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ១០០លានអឺរ៉ូ៕

កីឡាករ Enzo Fernandez
កីឡាករ Enzo Fernandez

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...