បារាំង៖ ក្រុម Paris Saint-Germain បានធ្វើប្រកួតមិត្ដភាពត្រៀមរដូវកាលថ្មីជាមួយក្រុម Le Mans កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដោយបានយកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០។ ខណៈគ្រាប់បាល់របស់ PSG រកបានដោយកីឡាករ៤នាក់ផ្សេងគ្នា រួមមាន MauroIcardi, Ismael Gharbi, Bandiougou Fadiga និង Xavi Simons ។
សម្រាប់ការប្រកួតមិត្ដភាពលើកដំបូងរបស់ក្រុមបារាំងមួយនេះពុំមានវត្ដមានកីឡាករសំខាន់ៗដូចជា Neymar ឬ Mbappeទេ ខណៈមានការរំពឹងច្រើន ថានឹងឃើញវត្ដមានកីឡាករចំណូលថ្មី SergioRamos។ ប៉ុន្ដែខ្សែការពារមកពីក្រុម Real Madrid រូបនេះពុំទាន់បង្ហាញខ្លួននៅឡើយ ស្របពេលខ្សែការពារស្លាបឆ្វេង AchafHakimi បានចូលលេងជាលើកដំបូង និងបានបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ចូលទីបានមួយគ្រាប់ផងដែរ។
ជាការពិតណាស់ ក្រុម PSG កំពុងចាប់ផ្ដើមបំភិតបំភ័យគូប្រជែង ហើយឆ្នាំនេះ អាចជាឆ្នាំដែលពួកគេឈ្នះChampion League ក៏ថាបាន៕
On se revoit les buts de ce premier match de pré-saison 👀
— Paris Saint-Germain (@PSG_inside) July 14, 2021
Un but de préférence ? 🤩#PSGLMFC https://t.co/6L7x6aC9s7 pic.twitter.com/7hBky4VykG