សំណព្វចិត្ត! លោក Enrique នឹងទិញយកកីឡាករ Barca រូបនេះប្រសិនបើលោកក្លាយជាអ្នកចាត់ការរបស់ Chelsea - TrueID

សំណព្វចិត្ត! លោក Enrique នឹងទិញយកកីឡាករ Barca រូបនេះប្រសិនបើលោកក្លាយជាអ្នកចាត់ការរបស់ Chelsea

February 8, 2023

អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Barcelona លោក Luis Enrique ត្រូវបានគេរាយការណ៍ថា នឹងនាំយក Ferran Torres មកកាន់ទឹកដីអង់គ្លេសជាថ្មីប្រសិនបើលោកក្លាយជាអ្នកចាត់ការរបស់ Chelsea

លោក Luis Enrique និង Ferran Torres
លោក Luis Enrique និង Ferran Torres

ជាការពិតណាស់ នាពេលថ្មីៗនេះ លោក Enrique កំពុងតែមានទំនាក់ទំនងយ៉ាងខ្លាំងខ្លាក្នុងការក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea បន្ទាប់ពីលោក Graham Potter ហាក់ដឹកនាំក្រុមតោខៀវមិនទទួលបានលទ្ធផលល្អទាល់តែសោះ ដោយ បច្ចុប្បន្នក្រុមកំពុងឈរលេខ៤ មាន៣០ពិន្ទុ ក្នុងចំណោមការប្រកួតសរុប២១លើក ខណៈ តំណែងរបស់លោកកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។

លោក Graham Potter
លោក Graham Potter

ក្នុងនោះករណីដែលក្លិបបណ្តេញលោក Potter ចេញពីតំណែង គឺ លោក Enrique នឹងក្លាយជាបេក្ខភាពឈានមុខគេក្នុងការមកជំនួសតំណែង ហើយ ប្រសិនបើវាជាការពិត នោះ លោក Enrique នឹងព្យាយាមដើម្បីនាំយក Torres មករួមក្រុមជាមួយលោកផងដែរ៕

កីឡាករ Ferran Torres
កីឡាករ Ferran Torres

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...