បារាំង៖ អ្នកចាំទី Keylor Navas ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិប Paris Saint-Germain ដោយសារមិនត្រូវគ្នាជាមួយអ្នកចាំទី Gianluigi Donnarumma ។
Navas បានផ្ទេរពី Real Madrid មកកាន់ PSG កាលឆ្នាំ២០១៩ ដោយទទួលបានតំណែងជាអ្នកចាំទីដៃទី១ ប៉ុន្តែបន្ទាប់ពីការមកដល់របស់ Donnarumma នៅឆ្នាំ២០២១ គឺរូបគេស្រាប់តែបាត់បង់តំណែងនេះតែម្ដង។
កីឡាករសញ្ជាតិកូស្តារីកានេះ បានលេងតែ២ប្រកួតទេនៅរដូវកាលនេះ ដូច្នេះហើយសារព័ត៌មាន Foot Mercato បានផ្សាយថា Navas ចង់ចាកចេញ ខណៈដែល Nottingham Forest ចាប់អារម្មណ៍ចង់បានគេ។
អ្នកកាសែត Fabrizio Romano បានផ្សាយថា Navas ចង់ផ្លាស់ទៅ Nottingham Forest ប៉ុន្តែគ្រប់យ៉ាងអាស្រ័យលើក្លិប PSG ៕
ប្រភព៖ sportskeeda