លេខ៧ស្រុកខ្មែរ! ប្រាក់ មុន្នីឧត្តម ស៊ុត១គ្រាប់យ៉ាងស្អាត រួមចំណែក ជួយ ស្វាយរៀង ល»ត់ ថៃហ្គឺរ ៤ទល់០ (មានវីដេអូ) - TrueID

លេខ៧ស្រុកខ្មែរ! ប្រាក់ មុន្នីឧត្តម ស៊ុត១គ្រាប់យ៉ាងស្អាត រួមចំណែក ជួយ ស្វាយរៀង ល»ត់ ថៃហ្គឺរ ៤ទល់០ (មានវីដេអូ)

August 1, 2022

កម្ពុជា៖ ក្រោយបាត់មុខមួយរយៈ ទីបំផុត កីឡាករ ប្រាក់ មុន្នីឧត្តម ទទួលបានឪកាសបង្ហាញខ្លួនជាថ្មីឲ្យ ក្លិប ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបទល់នឹង ក្លិប​ អង្គរថៃហ្គឺរ នៃការប្រកួតលីគកំពូលកម្ពុជា។

  កីឡាករ ប្រាក់ មុន្នីឧត្តម
  កីឡាករ ប្រាក់ មុន្នីឧត្តម

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមទាំងពីរព្យាយាមសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែ អ្នកដែលមានសំណាងជាងនោះ គឺ ស្វាយរៀង ដែលបានបើកការនាំមុខមុនពីសំណាក់កីឡាករ Marcus Haber តាំងពីនាទីទី៨ ហើយ មួយគ្រាប់នេះក៏រក្សាដល់ចប់៤៥នាទីដំបូងនៃការប្រកួត។

លុះឈានចូលដល់វគ្គទី២​ វាជាពេលវេលារបស់ក្រុមភ្ញៀវ ស្វាយរៀង តែម្តងដែលបានរកគ្រាប់បាល់ដល់ទៅ ៣គ្រាប់បន្ថែមទៀតដោយកីឡាករ Victor Blasco នាទី៦៦ មិន រតនៈ នាទីទី ៩០+២ និង ប្រាក់ មុន្នីឧត្តម នាទីទី ៩០+៦ ជួយ ស្វាយរៀង យកឈ្នះ លើ ថៃហ្គឺរ ក្នុងលទ្ធផល ៤ទល់នឹង០ និង បន្តកំណត់ត្រាមិនស្គាល់រសជាតិចាញ់សោះនៅក្នុងលីគនារដូវកាលនេះ៕

វីដេអូហាយឡាយការប្រកួតរវាង អង្គរថៃហ្គឺរ ទល់នឹង ព្រះខ័នរាជស្វាយរៀង
តារាងពិន្ទុនៃលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១៣
តារាងពិន្ទុនៃលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១៣

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...