អេស្ប៉ាញ៖ ប្រធានក្លិប Barcelona គឹលោក Joan Laporta បាននិយាយច្បាស់ៗថាកាលលោកឡើងមកកាន់តំណែងជាប្រធានក្លិបដំបូងៗគឺលោកបានដាក់ផែនការនាំយកខ្សែប្រយុទ្ធ Neymar Jr. មកវិញ ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះពិតជាចង់វិលមកលេងនៅទឹកដី Camp Nou។
Neymar បានចាកចេញពីក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះកាលពីឆ្នាំ២០១៧ក្នុងតម្លៃផ្ទេរដល់ទៅ២៤០លានដុល្លារអាមេរិក ប៉ុន្តែមកទល់ពេលនេះហើយ Barcelona នៅតែមិនអាចរកតារាឆ្នើមណាម្នាក់មកជំនួសគេបាន។
កាល Lionel Messi មិនទាន់ចាកចេញពី Barcelona គឺ Neymar ចង់មកលេងជួបជុំ Messi ដែលប្រៀបដូចបងប្រុសរបស់ខ្លួនវិញប៉ុន្តែចុងក្រោយគឺ Messi ក៏បានផ្ទេរទៅ PSG ស្របពេល Neymar ក៏បានបន្តកុងត្រាថ្មីក្នុងការស្នាក់នៅទឹកដី Parc Des Princes រហូតដល់ឆ្នាំ២០២៥។
លោក Laporta បានរៀបរាប់ប្រាប់ Esport3 ថា៖
ប្រភព៖ goal