បរទេស៖ Chelsea បានត្រៀមរួចរាល់ហើយក្នុងការបំបែកកំណត់ត្រាផ្ទេររបស់ពួកគេម្តងទៀតនៅរដូវក្តៅខាងមុខ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀត, នេះបើតាមសេចក្តីរាយការណ៍ពីបរទេស។
ជាការពិតណាស់ Chelsea នៅទីផ្សារដោះដូរកីឡាករខែ មករា នេះបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពោលគឺដល់ជាង 600 លានដុល្លារអាមេរិកឯណោះ ចាប់តាំងពីប្រធានក្លិបថ្មីចូលកាន់តំណែងនៅរដូវក្តៅមុន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានឱ្យដឹងថា Chelsea គឺមិនទាន់បញ្ឈប់ការផ្ទេរកីឡាករថ្មីរបស់ពួកគេត្រឹមនឹងនោះទេ ដោយនៅរដូវក្តៅខាងមុខ ពួកគេចង់បានខ្សែប្រយុទ្ធថ្មីម្នាក់ទៀត នោះគឺកីឡាករ Victor Osimhen របស់ Napoli ដែលមានតម្លៃ ១១០ លានផោន ឬប្រមាណជា (១៣៣ លានដុល្លារអាមេរិក)៕
ប្រភព៖ Metro