បរទេស៖ គ្រាប់បាល់ហ្វ្រីឃីគដ៏អស្ចារ្យ ដែល Lionel Messi ស៊ុតឱ្យក្រុម Paris Saint-Germain ទល់នឹងក្រុម Nice ត្រូវបានជ្រើសរើសជាគ្រាប់បាល់ល្អបំផុតប្រចាំខែតុលា នៃក្របខណ្ឌ Ligue1។
Messi នារដូវកាលនេះបានបង្ហាញសមត្ថភាពលេចធ្លោរឡើងវិញក្រោមការដឹកនាំរបស់លោក Christophe Galtier បន្ទាប់ពីរដូវកាលមុនដែលជារដូវកាលដំបូងរបស់គាត់ជាមួយ PSG ហាក់ធ្លាក់ទម្រង់លេងខ្លាំងគួរឱ្យកត់សម្គាល់, ខណៈនៅរដូវកាលនេះខ្សែប្រយុទ្ធវ័យ៣៥ ឆ្នាំ រកបាន ១១ គ្រាប់ហើយក្នុងចំណោមការបង្ហាញខ្លួន ១៨ ប្រកួតគ្រប់កម្មវិធី។
គួរបញ្ជាក់ថា ការប្រកួតខាងលើបានធ្វើឡើងកាលពីថ្ងៃទី២ ខែ តុលា កន្លងទៅ ហើយនៅក្នុងការប្រកួតនោះគឺ Messi រកបានមួយគ្រាប់យ៉ាងអស្ចារ្យនៅនាទីទី ២៩ តាមរយៈការស៊ុតបាល់ហ្វ្រីឃីគជួយឱ្យ PSG ទទួលជ័យជម្នះទៅលើក្រុម Nice ក្នុងលទ្ធផល ២-១៕
សូមទស្សនាវីដេអូខាងក្រោម៖
Your October #GoalOfTheMonth 👀
— Ligue 1 English (@Ligue1_ENG) November 16, 2022
Lionel Messi's free-kick against Nice! 🇦🇷#Ligue1UberEats | @PSG_English pic.twitter.com/ksU9DKzLHd
ប្រភព៖ Sportskeeda