អង់គ្លេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបិសាចក្រហមManchesterUnited បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធ Cristiano Ronaldoនឹងពាក់អាវលេខ៧ ពោលគឺដូចជាលេខអាវដែលគាត់ធ្លាប់ពាក់នៅទឹកដី OldTrafford កាលពី១២ឆ្នាំមុនដែរ។
បន្ទាប់ពី Ronaldoទទួលបានអាវលេខ៧ ដូច្នេះខ្សែប្រយុទ្ធ Edinson Cavani ដែលធ្លាប់ជាម្ចាស់កាលពីរដូវកាលមុន នឹងប្ដូរទៅពាក់អាវលេខ២១វិញដែលដូចនឹងលេខអាវគាត់ពាក់នៅក្នុងក្រុមជាតិអ៊ុយរូហ្គាយអ៊ីចឹង។
គួរឲ្យដឹងដែរថា ប្រកួតដំបូងរបស់ក្រុមManUnited បន្ទាប់ពីកីឡាករចប់ភារៈកិច្ចជាមួយក្រុមជម្រើសជាតិគឺជាការប្រកួតក្នុងទឹកដីទល់នឹងក្រុម Newcastle United នាថ្ងៃទី១១ខែកញ្ញា ខាងមុខ ហើយគេរំពឹងថា Ronaldo អាចនឹងបង្ហាញខ្លួននៅថ្ងៃនោះផងដែរ៕
ប្រភព៖ marca