អេស្ប៉ាញ៖ថ្មីៗនេះគេប្រទះឃើញថា លោកគ្រូបង្វឹក Pep Guardiola បានជួបជុំគ្នាជាមួយគ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ Barcelona បច្ចុប្បន្នគឺលោក Ronald Koeman ដោយបានទៅវាយកូនគោលជាមួយគ្នាហើយឥលូវនេះ លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានបង្ហាញយល់ឃើញដោយស្មោះត្រង់ចំពោះការដឹកនាំរបស់ Koeman នៅទឹកដី Camp Nou ផងដែរ។
Pep ធ្លាប់ដឹកនាំ Barcelona កាលពីឆ្នាំ២០០៨ ដល់ ២០១២ ដែលជារជ្ជកាលដ៏រុងរឿងជាងគេរបស់ក្រុម ព្រោះលោកគ្រូបានដឹកនាំឲ្យក្រុមឈ្នះពានដល់ទៅ១៤ពាន ក្នុងនោះមានពាន La Liga ៣សម័យ និងពាន Champions League ២សម័យផងដែរ។
ក្រោយលោកគ្រូចាកចេញពី Camp Nou អ្នកគាំទ្ររបស់ Barcelona តែងតែរំពឹងទុកថា រូបគាត់នឹងវិលត្រឡប់មកដឹកនាំក្លិបមួយនេះវិញនៅថ្ងៃណាមួយប៉ុន្តែលោកគ្រូបាននិយាយថានឹងមិនត្រឡប់មកវិញទេ ព្រោះលោកគ្រូសប្បាយចិត្តក្នុងការស្នាក់នៅជាមួយ Manchester City ។
យ៉ាងណាមិញ ពេលគេសួរដល់ការដឹកនាំរបស់ Ronald Koeman នៅ Barcelona លោកគ្រូបានថ្លែងប្រាប់ Cadena SER ថា៖
គួររម្លឹកផងដែរថា លោកគ្រូបង្វឹក Ronald Koeman បានទទួលភ្លើងខៀវពីលោកប្រធានក្លិប Joan Laporta ឲ្យដឹកនាំ Barcelona បន្តមួយរដូវកាលទៀតបន្ទាប់ពីឆ្លងកាត់ការសម្រេចចិត្តយ៉ាងយូរ៕
ប្រភព៖ goal