នៅ AC Milan បានសុខហើយ! ខ្លាចាស់ Giroud បានបដិសេធសំណើក្លិបនៅ PL មួយនេះ ក្នុងការត្រឡប់មកលេងនៅអង់គ្លេសវិញ - TrueID

នៅ AC Milan បានសុខហើយ! ខ្លាចាស់ Giroud បានបដិសេធសំណើក្លិបនៅ PL មួយនេះ ក្នុងការត្រឡប់មកលេងនៅអង់គ្លេសវិញ

February 2, 2023

បរទេស៖ ខ្សែប្រយុទ្ធជើងចាស់ AC Milan កីឡាករ Olivier Giroud បានច្រានចោលសំណើពីក្លិប​ Everton នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូវកីឡាករខែមករា កាលពីថ្ងៃអង្គារកន្លងទៅ។

បើតាមកាសែត Sky Italia បានឲ្យដឹងថា Everton បានដាក់សំណើទៅ​ Giroud កាលពីព្រឹកថ្ងៃអង្គារដើម្បីយកអតីតជើងស៊ុតរបស់​ Arsenal និង Chelsea រូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះបានបដិសេធ។

Giroud បានប្តេជ្ញាចិត្តថានឹងនៅជាមួយ Milan ពោលកីឡាករវ័យ ៣៦ ឆ្នាំ រូបនេះ មានកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាលនៅទឹកដី San Siro ៕

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...