កាច់មុំស្អាតណាស់! មួយគ្រាប់របស់ Asensio ស៊ុតឱ្យ អេស្ប៉ាញនៅម៉ោងបន្ថែមធ្វើឱ្យ ជប៉ុនយំលែងចេញ(មានវីដេអូ) - TrueID

កាច់មុំស្អាតណាស់! មួយគ្រាប់របស់ Asensio ស៊ុតឱ្យ អេស្ប៉ាញនៅម៉ោងបន្ថែមធ្វើឱ្យ ជប៉ុនយំលែងចេញ(មានវីដេអូ)

August 4, 2021

បរទេស៖ កាលពីល្ងាចម្សិលមិញ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២១គឺជាការជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ អូឡាំពិក វិញ្ញាសាបាល់ទាត់ផ្នែកបុរសរវាងក្រុមជម្រើសជាតិជប៉ុន ទល់នឹងក្រុម អេស្ប៉ាញ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ការប្រកួតរបស់ក្រុមទាំងពីរពិតជាស្វិតស្វាញមែនទែន ខណៈក្រុមអេស្ប៉ាញ បានបំបាក់ក្រុមជប៉ុន នៅម៉ោងបន្ថែមក្នុងលទ្ធផល ១ ទល់នឹង ០, ដូច្នេះ ក្រុមគោជល់នឹងទទួលបានកៅអីគ្រប់គ្រាន់ដើម្បីឡើងទៅជួបក្រុម ប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតរបស់ក្រុមទាំងពីរគឺមិនមានគ្រាប់បាល់កើតឡើងឡើយក្រោយបញ្ចប់ ៩០ នាទីពេញ, ប៉ុន្តែសម្រាប់ការបន្ថែមម៉ោង ១៥ នាទីទី ២ដង បានជួយសម្រេចជោគវាសនាឱ្យក្រុមអេស្ប៉ាញ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត បន្ទាប់ពីកីឡាករ MarcoAsensio ស៊ុតមួយគ្រាប់កាច់មុំយ៉ាងស្អាតនៅនាទីទី ១១៤៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...