អង់គ្លេស៖ បន្ទាប់ពីបរាជ័យរបស់ក្រុមជម្រើសជាតិអង់គ្លេស នីវគ្គផ្ដាច់ព្រ័ត្រ Euro 2020 រួចមក ខ្សែបម្រើ Jack Grealish បានចេញមុខវាយបកទៅអ្នកវិភាគបាល់ទាត់មួយចំនួនដែលរិះគន់ថាគេមិនបានចេញមុខមកស៊ុតប៉េណាល់ទី និងទុកឲ្យកីឡាករវ័យក្មេងដូចជា Bukayo Saka ទទួលបន្ទុកនេះជំនួស។
អង់គ្លេស ចាញ់អ៊ីតាលី នៅត្រង់វគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ២ ទល់នឹង ៣ បន្ទាប់ពីលេងបានស្មើ១ទល់នឹង១ នៅម៉ោងប្រកួត។
លោកគ្រូបង្វឹក Gareth Southgate បានចុចយក Harry Kane, Harry Maguire, Jadon Sancho,Marcus Rashford និង Bukayo Saka ឲ្យធ្វើជាអ្នកស៊ុតបាល់ប៉េណាល់ទី ដែលក្នុងនោះមានតែ Kane និង Maguire ទេដែលស៊ុតចូល។
Grealish ដែលជាកីឡាករមានបទពិសោធន៍រួមទាំង Luke Shaw និង John Stones បានត្រឹមឈរមើលប៉ុន្តែអ្នកគាំទ្របែរជារិះគន់ថាប្រធានក្រុម Aston Villa រូបនេះមិនចេះជួយក្រុម។
ឥលូវនេះ Jack Grealish បានចេញមុខបកស្រាយថាគេចង់ស៊ុតណាស់ប៉ុន្តែការសម្រេចចិត្តមិនមែនស្ថិតនៅលើគេនោះឡើយ។
គេបានបង្ហោះសារបកស្រាយក្នុងបណ្ដាញសង្គម Twitter ថា៖
គួរបញ្ជាក់ផងដែរថា Jack Grealish មិនធ្លាប់ស៊ុតបាល់ប៉េណាល់ទីកាលនៅ Aston Villa នោះឡើយ៕
ប្រភព៖ goal