អង់គ្លេស៖ ក្រុមបិសាចក្រហម ManchesterUnited បានចាប់ផ្ដើមទំព័រថ្មីដោយកាលពីថ្ងៃពុធ បានលុបផ្ទាំងរូបដ៏ធំរបស់លោក Ole Gunnar Solskjaer ចេញពីជញ្ជាំងកីឡដ្ឋាន Old Trafford បន្ទាប់ពីក្លិបបានបណ្ដេញអ្នកចាត់ការរូបនេះចេញពីតំណែងក្រោយដឹកនាំចាញ់ក្រុម Watford យ៉ាងអាម៉ាស់។
ហើយបច្ចុប្បន្ន ក្លិបពុំទាន់រកអ្នកចាត់ការថ្មីបាននៅឡើយទេតែបានដាក់គោលដៅលើអ្នកចាត់ការមួយចំនួន រួមមានលោក Mauricio Pochettino របស់ក្រុម PSG ជាដើម។
ទោះជាយ៉ាងណា ក្លិប ManUnited ក៏បានតែងតាំងលោក MichaelCrrick ជាគ្រូបង្វឹកបណ្ដោះអាសន្នសិនផងដែរហើយការប្រកួតដំបូងដែលលោកដឹកនេះ គឺជួយឲ្យក្រុមយកឈ្នះលើក្រុម Villareal ក្នុងលទ្ធផល ២ ទល់នឹង ០ ៕
ប្រភព៖ dailymail