អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Chelsea បានដាក់គោលដៅសំខាន់យកខ្សែការពារ Wesley Fofana ពីក្លិប Leicester City ។
បន្ទាប់ពីបរាជ័យក្នុងការទិញយក Jules Kounde មក ភាគីលោក Thomas Tuchel កំពុងដុតដៃដុតជើងរកខ្សែការពារមកពង្រឹងក្រុមដោយទិញបាន Kalidou Koulibaly និង យកបាន Marc Cucurella ពី Brighton ហើយ។
យ៉ាងណាមិញ តោខៀវក៏ចាប់អារម្មណ៍លើ Fofana ដែលបានជួយ Leicester City លើកពាន FA Cup កាលពីរដូវកាល២០២០/២០២១ផងដែរ។
Leicester City ទំនងជាលក់ Wesley Fofana ក្នុងតម្លៃខ្ទង់ ៨០ ទៅ ៨៥លានផោន(ស្មើនឹងប្រមាណ ៩៧.៣ ដល់ ១០៣.៤ លានដុល្លារ)។
Fabrizio Romano បានប្រាប់ GIVEMESPORT ថា៖
ប្រភព៖ sportskeeda