បរទេស៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ព័រទុយកាល់និងអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានឱ្យដឹងថា លោក Fernando Santos បានលាលែងចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមបញ្ចខែលហើយ។
លោក Santos បានបានចូលមកដឹកនាំក្រុម ព័រទុយកាល់ នៅឆ្នាំ ២០១៤ពោលបើគិតមកដល់ពេលនេះគឺលោកបានដឹកនាំអស់រយៈពេល ៨ ឆ្នាំមកហើយ,ក្នុងនោះលោកបានជួយឱ្យក្រុមបញ្ចខែលឈ្នះពានចំនួន ២ ដូចជា European Champion និង UEFA Nations League។
ខណៈនៅ World Cup Qatar ២០២២ នេះ លោកបានដឹកនាំឱ្យ ព័រទុយកាល់ ឡើងមកដល់វគ្គ ៨ ក្រុមចុងក្រោយប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើងក្រុមម៉ារ៉ុកក្នុងលទ្ធផល ១-០។ ដោយមិនអាចជួយឱ្យក្រុមបញ្ចខែលឈ្នះពានបាល់ទាត់ពិភពលោកបាន លោកក៏បានសម្រេចចិត្តលាលែងចេញពីតំណែងជាគ្រូបង្វឹកនៅចុងឆ្នាំ២០២២ នេះ៕