ខឹងណាស់! អ្នកគាំទ្រ R.Madrid ទទូចឲ្យកីឡាកររូបនេះ រៀនលេងបាល់ម្តងទៀត ក្រោយចាញ់ Man City យប់មិញ - TrueID

ខឹងណាស់! អ្នកគាំទ្រ R.Madrid ទទូចឲ្យកីឡាកររូបនេះ រៀនលេងបាល់ម្តងទៀត ក្រោយចាញ់ Man City យប់មិញ

April 27, 2022

អេស្ប៉ាញ៖ អ្នកគាំទ្រក្លិប Real Madrid ជាច្រើននាក់បានបង្ហាញអំពីអារម្មណ៍ខឹងសម្បានៅលើបណ្តាញសង្គមចំពោះការបង្ហាញទម្រង់លេងរបស់ Eder Militao កាលពីយប់មិញ។  

  អ្នកគាំទ្រក្លិប Real Madrid
  អ្នកគាំទ្រក្លិប Real Madrid

ជាការពិតណាស់ កាលពីយប់មិញនេះ Real Madrid បានរងបរាជ័យក្រោមថ្វីជើង Manchester City ក្នុងលទ្ធផល ៤ទល់នឹង៣ នៃការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ខណៈពេលដែល Militao បានបង្ហាញខ្លួនពេញ៩០នាទី ប៉ុន្តែក្នុងនាមជាខ្សែការពាររូបគេបានភ្លាត់ធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅបួនគ្រាប់។

កីឡាករ Eder Militao
កីឡាករ Eder Militao

ក្រោយបញ្ចប់ការប្រកួត Militao ត្រូវបានអ្នកគាំទ្រររបស់ Real Madrid រិះគន់ដោយមិនសំចៃមាត់ ដោយអ្នកខ្លះបានទទូចឲ្យរូបគេទៅរៀនលេងបាល់ម្តងទៀត និង អ្នកខ្លះទៀតបានប្រដូចរូបគេជាមួយ Harry Maguire ផងដែរ៕

កីឡាករ Eder Militao
កីឡាករ Eder Militao

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...