អឺរ៉ុប៖ យប់មិញនេះ Ronaldo ស្ទើរតែបំបែកកំណត់ត្រារបស់ Ali Daei បន្ទាប់ពីបានស៊ុតគ្រាប់ទី ១០៤ ឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់។ កីឡាករ Cristiano Ronaldo និង Bruno Fernandes សុទ្ធសឹងតែជាអ្នករកគ្រាប់បាល់បញ្ចូលទី ខណៈក្រុមម្ចាស់ជើងឯកអឺរ៉ុបព័រទុយហ្កាល់បានបំបាក់អុីស្រាអែលក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតកម្តៅសាច់ដុំចុងក្រោយមុន Euro ២០២០។
វាជាគ្រាប់បាល់ទី ១០៤ របស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Juventus សម្រាប់ជម្រើសជាតិព័រទុយហ្កាល់ក្នុង ១៧៥ ប្រកួត ដោយខ្វះតែ ៥ គ្រាប់ទៀតប៉ុណ្ណោះ នឹងបំបែកកំណត់ត្រារបស់ Ali Daei ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងបាល់ទាត់អន្តរជាតិ៕