ម៉េចចឹង? ក្រោយបង្ហោះថា Messi ជា GOAT ថ្ងៃមុន ពេលនេះ FIFA ត្រូវបង្ខំចិត្តលុបផុសនោះចោលវិញ ដោយសារតែ... - TrueID

ម៉េចចឹង? ក្រោយបង្ហោះថា Messi ជា GOAT ថ្ងៃមុន ពេលនេះ FIFA ត្រូវបង្ខំចិត្តលុបផុសនោះចោលវិញ ដោយសារតែ...

December 22, 2022

បរទេស៖ គណនី Twitter ផ្លូវការរបស់ FIFAWorld Cup ត្រូវបានបង្ខំចិត្តលុបផុសដែលបង្ហោះថ្ងៃមុនថា “LionelMessi ជា GOAT ពិតប្រាកដ”ចោលហើយ បន្ទាប់ពីមានការប្រត្តិកម្ម និងរិះគន់យ៉ាងចាស់ដៃដោយអ្នកគាំទ្ររបស់ CristianoRonaldo។

“Lionel Messi 
“Lionel Messi 

ជាការពិតណាស់ ពាក្យកាត់ “G.O.A.T” ដែលមានន័យថា ជាកីឡាករល្អបំផុតគ្រប់ពេលវេលា តែងតែត្រូវបានគេយកមកជជែកដេញដោលរវាងMessi និង Ronaldo ថានរណាល្អជាងនរណាសម្រាប់ការប្រកួតប្រជែងលើវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះ។

ប៉ុន្តែបន្ទាប់ពី Messi ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ និងជាលើកដំបូងនៅក្នុងអាជីពខ្លួនស្រាប់តែទំព័រ Twitter ផ្លូវការរបស់ FIFA បានបង្ហោះកាលពីថ្ងៃ អាទិត្យ ទី ១៨បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្តបញ្ចប់ ដោយភ្ជាប់នូវរូប Messi កាន់ពាន World Cup ថា៖

ការផុសរបស់ FIFA
ការផុសរបស់ FIFA

យ៉ាងណាមិញ ក្រោយការផុសនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់Ronaldo បញ្ចេញការប្រត្តិកម្មជាខ្លាំង រហូតនៅទីបំផុត FIFAក៏បានសម្រេចចិត្តលុបផុសនេះចោលវិញ៕

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...