ព័រទុយហ្កាល់៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ឲ្យក្រុមជម្រើសជាតិក្រោយក្នុងជំនួបទល់នឹងសារធារណៈរដ្ឋអៀរឡង់កាលពីយប់មិញ។
ជាការពិតណាស់ ក្នុងការប្រកួតវគ្គទី១ ព័រទុយហ្កាល់ បានវាយសម្រុក ទៅលើអៀរឡង់ ខ្លាំងមែនទែន ប៉ុន្តែអ្នកដែលសំណាងជាង គឺ អៀរឡង់ ទៅវិញទេ ដែលអាចរកគ្រាប់បាល់មុនតាមរយៈកីឡាករ John Egan ក្នុងនាទីទី៤៥ ទៅហើយ និង ជាគ្រាប់តែមួយគត់ក្នុង៤៥នាទីដំបូង។
លុះឈានចូលវគ្គទី២ ព័រទុយហ្កាល់ បានបើកការវាយសម្រុកទ្វេរដងពីវគ្គទី១ ប៉ុន្តែ ពួកគេត្រូវរង់ចាំរហូតដល់នាទីទី៨៩ តាមរយៈការតែតរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo។ ឈានដល់នាទីទី៩០+៦ ទៅហើយ Ronaldo បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតតាមរយៈក្បាលដដែល ធ្វើឲ្យព័រទុយហ្កាល់ វាយបក អៀរឡង់ នៅចុងម៉ោងយ៉ាងអស្ចារ្យក្នុងលទ្ធផល២ទល់នឹង១ ដើម្បីទទួលបានបីពិន្ទុ បន្តឈរលើកំពូលពូល A ក្នុងយុទ្ធនាការជម្រុះ World Cup៕