បរទេស៖ ព្រឹត្តិការប្រកួតបាល់ទាត់ដ៏ធំនៅទ្វីបអឺរ៉ុប Euro 2020 ដែលទាំងអ្នកទាំងអស់គ្នារង់ចាំ បាននឹងកំពុងតែខិតជិតមកដល់ហើយ ខណៈយើងនឹងបានឃើញកីឡាករលំដាប់ៗជាច្រើននឹងធ្វើការបង្ហាញខ្លួនលេងឲ្យក្រុមជម្រើសជាតិរបស់ពួកគេ ដែលក្នុងនោះមានដូចជា Cristiano Ronaldo, Kevin De Bruyne, Kylian Mbappe and Paul Pogba ផងដែរ។
យ៉ាងណាមិញយើងក៏នឹងឃើញទម្រង់លេងប្លែកៗក៏ដូចជាយុទ្ធសាស្រល្អៗផងដែរពីសំណាក់គ្រូបង្វឹកនៃជម្រើសជាតិនីមួយៗ។ ជាមួយគ្នានេះផងដែរយើងសុំលើកយកនូវគ្រូបង្វឹកលំដាប់គីឡូធ្ងន់ទាំង៥ដែលនឹងដឹកនាំក្រុមរបស់ខ្លួនក្នុងប្រកួត Euro ខាងមុខនេះ ៖
លោក Fernando Santos ជាគ្រូបង្វឹកក្រុមព័រទុយហ្កាល់ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការដឹកនាំក្រុមឈ្នះលើកពាន Euro កាលពីឆ្នាំ ២០១៦ ។