បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo យប់មិញបានបញ្ចេញ Skill របស់ខ្លួន ដោយប្រើក្បាច់កឹបផាយកែង ស៊ីប្រឡោះជើងរបស់កីឡាករ Carlos Soler របស់ក្រុម Paris Saint-Germain យ៉ាងអស្ចារ្យ។
ជាការពិតណាស់ នៅក្នុងការប្រកួតមិត្តភាពយប់មិញ ក្រុម PSG បានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Al-Nassr ក្នុងលទ្ធផល ៥ ទល់នឹង ៤, ដែលនៅក្នុងការប្រកួតនោះ Ronaldo និង Lionel Messi សុទ្ធតែបានរកគ្រាប់បាល់ឱ្យក្រុមរបស់ពួកគេរៀងៗខ្លួន។
គួរបញ្ជាក់ថា ការប្រកួតកាលពីយប់មិញនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo ឱ្យក្រុម Al-Nassr បន្ទាប់ពីរូបគេបានចាកចេញពី Manchester United។
សូមទស្សនាវីដេអូខាងក្រោម៖
STOP IT CRISTIANO RONALDO 🔥
— SPORTbible (@sportbible) January 19, 2023
pic.twitter.com/JhCSSZ3u9h