បរទេស៖ Bruno Fernandes បានទម្លាយឱ្យដឹងថាដោយសារការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្វឹកនៅក្លិបចាស់ Sampdoria ទើបធ្វើឱ្យគាត់មានបច្ចេកទេសស៊ុតបាល់ ១១ ម៉ែត្រល្អឥតខ្ចោះដល់សព្វថ្ងៃ។ហើយចាប់តាំងពីគាត់ផ្លាស់មកចូលរួមជាមួយក្រុម Manchester United នៅឆ្នាំ ២០២០ គាត់បានបង្កើតកំណត់ត្រាស៊ុតបាល់ ១១ ម៉ែត្រ ២២ លើកក្នុងនោះមានគ្រាប់បាល់កើតឡើងរហូតដល់ទៅ ២១ គ្រាប់ឯណោះ។
គួរបញ្ជាក់ថា Fernandesទទួលបានស្ថិតិរហូតដល់ទៅ ៩៣ ភាគរយឯណោះសម្រាប់ការស៊ុតបាល់ ១១ ម៉ែត្ររបស់គេកន្លងមក, កត្តាដែលធ្វើឱ្យខ្សែបម្រើវ័យ ២៧ឆ្នាំស៊ុតច្បាស់បែបនេះ ដោយសាររូបគេធ្លាប់ទទួលបានបទពិសោធន៍ហ្វឹកហាត់ពីសំណាក់គ្រូបង្វឹកនៅក្នុងប្រទេសអ៊ីតាលី, ខណៈរូបគេធ្លាប់លេងនៅទីនោះបានរយៈពេល ៥ ឆ្នាំផងដែរ។
ថ្លែងប្រាប់ MOTDx, តារាឆ្នើមរបស់ Man UTD បានលើកឡើងយ៉ាងដូច្នេះថា៖
ប្រភព៖ Metro