បរទេស៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា កំពុងខិតកាន់កៀកក្នុងការ យកខ្សែប្រយុទ្ធ Alvaro Morata ពី Juventus មករួមក្រុមហើយ។
ជាការពិតណាស់ Morata កំពុងតែបង្ហាញទម្រង់លេងនៅ Juventus គួរឲ្យកត់សម្គាល់ បន្ទាប់ពីគេបានផ្លាស់មកទីនេះ ពីក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។ គួរបញ្ចាក់ផងដែរថា ក្នុងរដូវកាលនេះ Morata បានរួមចំណែកជួយក្រុម ដោយបានស៊ុតបញ្ចូលទី ៧គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុម បាន ៣ដង ក្នុង ការបង្ហាញខ្លួន ២៣លើក។
បើយោងទៅតាមសារកាសែត AS បានចុះផ្សាយថា ដំណើរការ ក្នុងការផ្ទេរ Morata មកកាន់ Barca រួចបាន ៩៥% ហើយ ដោយការយកមកនេះក្នុងលក្ខខណ្ឌខ្ចីជើង ឬ អាចទិញដាច់នៅថ្ងៃអនាគត។ លើសពីនេះផងដែរ របាយការណ៍ក៏បានបញ្ចាក់ថា លោក Xavi ក៏បានដាក់ចិត្ត ហើយចាត់ទុក Morata ជាកីឡាករឆ្នើមលើពិភពលោកម្នាក់ដែរ ហើយលោកថែមទាំងបាន ទាក់ទងទៅកាន់រូបគេផ្ទាល់ទៀតផង៕
ប្រភព៖ sportsmole