បរទេស៖ លោក Thomas Tuchel មិនមានបំណងចង់នាំយកCristiano Ronaldo មកកាន់ទឹកដី Stamford Bridge នោះទេ ព្រោះលោកមានការព្រួយបារម្ភខ្លាចខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧បំផ្លាញតុល្យភាពនៅក្នុងក្រុម Chelsea ទាំងមូល,នេះបើតាមរបាយការណ៍នៅ បរទេស។
ស្ថានភាពរបស់ Ronaldo បច្ចុប្បន្នកំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីរូបគេរំអុកចង់ចាកចេញពី ManchesterUnited ក្រោយត្រឡប់មកចូលរួមជាលើកទី ២ ទើបតែបាន១រដូវកាលប៉ុណ្ណោះ, គិតមកដល់ពេលនេះ អនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំយើងពុំទាន់ដឹងច្បាស់នោះទេ ខណៈមានពាក្យចចាមអារ៉ាមថា Chelsea, Bayern Munich និង PSG កំពុងសម្លឹងចង់បានរូបគេ។
យោងតាមការចុះផ្សាយរបស់កាសែត MailOnlineបានឱ្យដឹងថា, លោក Tuchel ហាក់មានការស្ទាក់ស្ទើរក្នុងការនាំយក Ronaldo មកកាន់ Chelsea ព្រោះលោកមានការព្រួយបារម្ភខ្លាចCR7 បំផ្លាញតុល្យភាពនៅក្នុងក្រុមរបស់លោក។
យ៉ាងណាមិញប្រភពដដែលបានបន្ថែមថា បុរសសញ្ជាតិអាល្លឺម៉ង់ គឺមានគម្រោងហើយស្រេចថា នៅរដូវកាលក្រោយនឹងប្រើខ្សែប្រយុទ្ធ៣ នៅខាងលើ ដែលមាន Raheem Sterling ជាផ្នែកមួយដ៏សំខាន់នៅក្នុងផែនការរបស់លោក៕
ប្រភព៖ Metro