បរទេស៖ វីរបុរសលោក Garry Neville បានណែនាំឱ្យខ្សែប្រយុទ្ធស្លាប Antony គួររៀនសូត្រតាម Riyad Mahrez របស់ Manchester City ក្រោយការប្រកួតរវាង Manchester United ទល់នឹង Nottm Forest យប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពានរង្វាន់ EFL Cup យប់មិញ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Nottm Forest ក្នុងលទ្ធផល ៣-០, ដែលក្នុងនោះស៊ុតបញ្ចូលទីដោយ Marcus Rashford, Wout Weghorst និង Bruno Fernandes។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Antony ក៏បានបង្ហាញខ្លួននៅក្នុងជម្រើសដំបូងផងដែរ ប៉ុន្តែត្រូវបានប្តូរចេញទៅវិញនៅនាទីទី ៧១, ទោះបីជាយ៉ាងណាក៏ដោយ លោក Neville នៅមិនទាន់ពេញចិត្តពីការលេងរបស់ Antony នោះទេ ហើយលោកបានជម្រុញឱ្យខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះគួររៀនសូត្រតាម Mahrez របស់ Man City។
ទាក់ទងនឹងរឿងខាងលើ, លោក Neville បានលើកឡើងយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda