ចប់បាត់! តារាឆ្នើម Spurs រូបនេះនឹងខកខានជួយក្រុម ៨សប្តាហ៍ ដោយសារបញ្ហារបួសជង្គង់ - TrueID

ចប់បាត់! តារាឆ្នើម Spurs រូបនេះនឹងខកខានជួយក្រុម ៨សប្តាហ៍ ដោយសារបញ្ហារបួសជង្គង់

February 9, 2023

អង់គ្លេស៖ អ្នកចាំទីដៃទីមួយក្លិប Tottenham កីឡាករ Hugo Lloris ត្រូវបានគេរាយការណ៍ថានឹងខកខានជូយក្រុមយ៉ាងហោចណាស់ ៨សប្តាហ៍ ដោយសារបញ្ហារបួស។

ជាការពិតណាស់ Lloris បានជួបនួវបញ្ហារបួសជង្គង់ក្នុងអំឡុងពេលលេងទល់នឹង Manchester City កាលពីសប្តាហ៍មុន ខណៈ រូបគេបានតស៊ូលេងរហូតដល់ចប់ និង ជួយក្រុមទទួលបានជ័យជម្នះក្នុងលទ្ធផល ១ទល់នឹង០។

យ៉ាងណាក៏ដោយ បើយោងទៅតាមការចុះផ្សាយរបស់កាសែត The Telegraph បានលើកឡើងថា Lloris ទំនងជានឹងខកខានជួយក្រុមចំនួន៨សប្តាហ៍ និង មិនតម្រូវឲ្យទាន់ទទួលការវះកាត់ឡើយត្រង់ផ្នែកជង្គង់។

ដូច្នេះសម្រាប់អវត្តមានរបស់ Lloris មានន័យថា អ្នកចាំទីដៃទី២​ Fraser Forster នឹងត្រូវទទួលភារកិច្ចក្នុងការជំនួសតំណែឺងរបស់កីឡាករសញ្ជាតិបារាំងខាងលើ៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...