អីយ៉ាស់! កីឡាករ Man UTD ជាច្រើនរូបកំពុងរំពឹងថា គ្រូម្នាក់នេះនឹងមកដឹកនាំក្រុមនៅរដូវកាលក្រោយ - TrueID

អីយ៉ាស់! កីឡាករ Man UTD ជាច្រើនរូបកំពុងរំពឹងថា គ្រូម្នាក់នេះនឹងមកដឹកនាំក្រុមនៅរដូវកាលក្រោយ

January 5, 2022

អង់គ្លេស៖ កីឡាករមួយចំនួនរបស់ Manchester United ត្រូវបានគេរាយការណ៍ថា មានការរំពឹងទុកយ៉ាងខ្ពស់អំពីវត្តមានរបស់លោក Mauricio Pochettino ដឹកនាំក្រុមនារដូវកាលក្រោយ។ 

ជាការពិតណាស់ Man Utd បានសម្រេចបណ្តេញលោក Ole Gunnar Solskjaer ឲ្យចេញពីតំណែងកាលពីខែវិឆ្ឆិកាកន្លងទៅ និង ជំនួសមកវិញដោយលោក Ralf Ragnick ដែលមកក្នុងតួនាទីជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាល។ ក្រោយបញ្ចប់រដូវកាលនេះ ក្រុមបិសាចក្រហមនឹងត្រូវតែងតាំងលោកជាអ្នកប្រឹក្សាក្លិបក្នុងកុងត្រារយៈពេល២ឆ្នាំ ដូច្នេះមានន័យថាក្លិបនឹងត្រូវស្វែងរកអ្នកចាត់ការថ្មីមកជំនួសវិញ។ ក្នុងនោះ ក្លិបក៏មានទំនាក់ទំនងក្នុងការតែងតាំងលោក Pochettino ជា អ្នកចាត់ការក្រុមផងដែរ។  

  លោក Ralf Ragnick
  លោក Ralf Ragnick

បើយោងទៅតាមការចុះផ្សាយរបស់ The Sun បានលើកឡើងថា កីឡាករមួយចំនួននៅ Man Utd បានរំពឹងថា លោក Pochettino នឹងចូលមកជំនួសតំណែងរបស់លោក Rangnick ចាប់ពីរដូវកាលក្រោយនេះ ខណៈ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើក៏ធ្លាប់បានបង្ហើបថា លោកចង់ដឹកនាំ Man Utd ដូចគ្នានៅថ្ងៃណាមួយ៕

  លោក Mauricio Pochettino
  លោក Mauricio Pochettino

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...