អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យBarcelonaហាក់កំពុងជួបវិបត្ដិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតដល់របូតតួអង្គសំខាន់ពីររូបនៅរដូវក្ដៅនេះរួមមាន Lionel Messi និង Griezmann ។
មិនតែប៉ុណ្ណោះក្លិបអេស្ប៉ាញមួយនេះក៏បានស្នើសុំឲ្យកីឡាករសំខាន់ៗដូចជា GerardPique, Sergio Busquets និង Jordi Alba កាត់បន្ថយប្រាក់ពលកម្មផងដែរដើម្បីកាត់បន្ថយការចំណាយរបស់ក្លិប ក៏ដូចជាអាចផ្ដល់ឳកាសឲ្យក្លិបចុះកុងត្រាយកកីឡាករបន្ថែមទៀត។
ទោះជាយ៉ាងណា សារព័ត៌មាន Marca បានរាយការណ៍ថា ក្លិប Barcelona កំពុងត្រៀមបន្ដការត្រាថ្មីដល់កីឡារវ័យក្មេង៤រូបរួមមានដូចជា Ansu Fati, Pedri, Ousmane Dembele និង RonaldAraujo ដោយជឿជាក់ថាពួកគេនឹងជាកីឡាករសំខាន់របស់ក្លិបនាពេលអនាគត។
គួរបញ្ជក់ថា Fati,Pedri និង Dembele បានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាចាស់ហើយ ខណៈដែល Araujo នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤។ជាមួយគ្នានេះ គេជឿជាក់ថា Dembele អាចជាកីឡាករដែលនឹងបានចុះកុងត្រាថ្មីមុនគេ ហើយកីឡាករសញ្ជាតិបារាំងរូបនេះ ទំនងជាយល់ព្រមស្នាក់នៅទឹកដីCamp Nou រយៈពេល៣ឆ្នាំទៀត៕
ប្រភព៖ sportsmole