អឺរ៉ុប៖ បន្ទាប់ពីកីឡាករ Marcus Rashford បានចូលរួមការងារមនុស្សធម៌សង្គមជាមួយរាជរដ្ឋាភិបាលចក្រភព អង់គ្លេស ក្នុងកិច្ចគាំពារកុមារនៅក្នុងរដូវកូវីដ១៩, ខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនេះត្រូវបានវិចិត្រករម្នាក់ដែលមានឈ្មោះថា Akse បានគូររូបរបស់លោកនៅលើជញ្ជាំងនៃអាគារ Withington។
ប៉ុន្តែ ក្រោយការប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់Euro ២០២០ ខ្សែប្រយុទ្ធរបស់ក្រុម អង់គ្លេស រូបនេះស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រមិនចូល, ក៏បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការខឹងសម្បារដោយពួកគេបានទៅបំផ្លិចបំផ្លាញរូបគំនូរនោះក្នុងន័យរើសអើងពូជសាសន៍,រហូតមកដល់ពេលនេះមានការដឹងឮដល់សមាគមន៍ ទើបពួកគេសម្រេចចិត្តឱ្យមានការស្តាររូបនេះឡើងវិញ។
នៅពេលគេរកឃើញមានការរើសអើងពូជសាសន៍នៅលើផ្ទាំងគំនូរនេះអ្នកស្រុក Withington បានយកថង់ផ្លាស្ទិចមកបិទបាំងហើយបន្ថែមពីនេះទៀតពួកគេបានបិទទង់ជាតិ អង់គ្លេស នៅពីលើ និងរបស់អនុស្សាវរីយ៍ល្អៗជាច្រើនទៀតដែលបង្ហាញពីក្តីស្រឡាញ់របស់ពួកគេ។
ជាការពិតណាស់ តាមរយៈសកម្មភាពរបស់មនុស្សនៅក្នុងសហគមន៍មូលដ្ឋានបានទាក់ទាញពីការយកចិត្តទុកដាក់របស់ជាតិយ៉ាងឆាប់រហ័ស, ហើយក្នុងរយៈពេល ១ ថ្ងៃវិចិត្រករAkse បានជួសជុលផ្ទាំងគំនូរឱ្យស្អាតល្អដូចដើមឡើងវិញ។
ក្រោយឃើញសកម្មភាពបែបនេះ Rashford ក៏បានថ្លែងអំណរគុណទៅដល់ប្រជាជននៅទីនោះតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះថា៖
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Marca