អេស្ប៉ាញ៖ សារព័ត៌មាន Sport បានរាយការណ៍ថាក្លិប Barcelona នឹងធ្វើគ្រប់យ៉ាងដើម្បីបណ្ដេញខ្សែប្រយុទ្ធ Martin Braithwaite ឲ្យចាកចេញពីក្លិបនៅរដូវក្ដៅនេះ។
កីឡាករសញ្ជាតិដាណឺម៉ាករូបនេះនៅសល់កុងត្រា២ឆ្នាំស្នាក់នៅទឹកដី Camp Nou ប៉ុន្តែរូបគេមិនស្ថិតនៅក្នុងគម្រោងរបស់លោក Xavi Hernandez នោះឡើយ។
Barcelona បានទិញយក Braithwaite ពី Leganes ក្នុងតម្លៃ១៨លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៨លានដុល្លារ)កាលឆ្នាំ២០២០ ដោយនៅរដូវកាល ២០២០/២១ គេរកបាន៧គ្រាប់និងបញ្ជូនបាល់ ៤គ្រាប់ក្នុងការបង្ហាញខ្លួន៤២ប្រកួត។
យ៉ាងណាមិញ ចាប់ពីរដូវកាល ២០២១/២២ ទៅ Barca លែងចាត់ទុកគេជាកីឡាករសំខាន់ហើយ និងធ្វើគ្រប់យ៉ាងដើម្បីរកទីផ្សារលក់គេចេញ ប៉ុន្តែ Braithwaite មិនចង់ចាកចេញសោះ។
កីឡាករវ័យ៣១ឆ្នាំរូបនេះមិនគិតទៅលើរឿងប្រាក់ឈ្នួលនោះឡើយព្រោះគេជាកីឡាករដែលក្លិបចាយប្រាក់ឈ្នួលតិចជាងកីឡាករដទៃ ប៉ុន្តែគេមិនចង់ចាកចេញពីទឹកដី Camp Nou ដោយសារមិនចង់ស្វែងរកការប្រកួតប្រជែងថ្មី៕
ប្រភព៖ sportskeeda