បរទេស៖ កំពូលអ្នកប្រដាល់ Floyd Mayweather បានត្រឹមស្មើតែប៉ុណ្ណោះជាមួយកំពូលតារា (Youtuber) កីឡាករ Logan Paul ដោយចាយពេលអស់រយ:ពេល ៨ទឹកពេញគ្មានអ្នកចាញ់ខណ:គ្មានសាលក្រមផ្តល់ពិន្ទុជូនឡើយពោលគឺទាល់តែមានអ្នកសន្លប់ទើបដឹងចាញ់ឈ្នះ បើគ្មានអ្នកសន្លប់ទេគឺស្មើគ្នាតែម្តង។
គួរឱ្យដឹងដែរថា អ្នកប្រដាល់មិនដែលចាញ់របស់សហរដ្ឋអាមេរិក Floyd Mayweather ទទួលបានប្រាក់១០០លានដុល្លារ ខណៈតារា Youtuber កីឡាករ Logan Paul ទទួលបានប្រាក់ត្រឹមតែ ២០លានដុល្លារ ដែលលើសខ្វះគ្នា៥ដង។ ដោយឡែកនៅក្នុងការប្រកួតមាន៨ទឹក ហើយក្នុងមួយទឹកមាន៣នាទីមិនមានសាលក្រមផ្ដល់ពិន្ទុឡើយ៕
ប្រភព៖ CBS Sport