ឃើញរដូវកាលនេះតំបន់ប្រយុទ្ធហាក់ចុះខ្សោយពេក អ្នកគាំទ្រ Liverpool ទទូចសុំឱ្យក្លិបនាំយកវីរបុរសរូបនេះមកវិញ - TrueID

ឃើញរដូវកាលនេះតំបន់ប្រយុទ្ធហាក់ចុះខ្សោយពេក អ្នកគាំទ្រ Liverpool ទទូចសុំឱ្យក្លិបនាំយកវីរបុរសរូបនេះមកវិញ

September 21, 2022

បរទេស៖ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool បានទទូចសុំឱ្យក្លិបនាំយកអតីតខ្សែប្រយុទ្ធ Luis Suarez ត្រឡប់មកវិញ បន្ទាប់ពីពួកគេមើលឃើញតំបន់ប្រយុទ្ធនៅរដូវកាលនេះហាក់មានភាពអន់ថយជាខ្លាំង។

Luis Suarez
Luis Suarez

ជាការពិតណាស់ នៅរដូវក្តៅនេះ Liverpoolបានធ្វើការសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយពួកគេបានលក់Sadio Mane ទៅឱ្យ Bayern Munich ហើយបានជំនួសមកវិញ ដោយការទិញយក Darwin Nunez ពី Benfica ក្នុងតម្លៃ ១០០លាន។

Darwin Nunez
Darwin Nunez

ប៉ុន្តែអ្វីៗហាក់មិនសូវសមប្រកបទាល់តែសោះតួយ៉ាងសម្រាប់ការចាប់ផ្តើមរដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយទើបតែបង្ហាញខ្លួនបាន ៦ ប្រកួត និងរកបាន ២ គ្រាប់ប៉ុណ្ណោះ។

Luis Suarez
Luis Suarez

យ៉ាងណាមិញ ក្រោយមើលឃើញពីភាពចុះខ្សោយនៅតំបន់ប្រយុទ្ធបែបនេះអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Liverpool ហាក់មិនសូវសប្បាយចិត្តនោះទេ,ខណៈថ្មីៗនេះពួកគេបានស្នើសុំក្លិបឱ្យនាំយក Suarez ដែលជាអតីតខ្សែប្រយុទ្ធរបស់ខ្លួន ហើយបច្ចុប្បន្នកំពុងលេងឱ្យក្រុម Nacionalនៃលីគកំពូល អ៊ុយរូហ្គាយ ត្រឡប់មកវិញផងដែរ។

ខាងក្រោមនេះគឺជាមតិរបស់អ្នកគាំទ្រ Liverpoolដែលបង្ហោះនៅលើ Twitter៖

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...