បរទេស៖ IFFHS ដែលជាស្ថាប័នបាល់ទាត់អន្តរជាតិ បានបញ្ចេញឈុតកីឡាករ ១១ នាក់ល្អបំផុតប្រចាំឆ្នាំ ២០២២ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺមិនមានឈ្មោះខ្សែប្រយុទ្ធឆ្នើម CristianoRonaldo នោះទេ។
ជាការពិតណាស់ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើហាក់បង្ហាញសមត្ថភាពពុំសូវបានល្អនោះទេកាលពីឆ្នាំ ២០២២ កន្លងទៅ ជាពិសេសទាំងជាមួយ Manchester United និងក្រុមជម្រើ ព័រទុយកាល់ នៅក្នុងព្រឹត្តិការណ៍ World Cup ដែលទើបបញ្ចប់ទៅថ្មីៗនេះ។
យ៉ាងណាមិញ សម្រាប់ស្ថាប័ន IFFHS ពួកគេបានចម្រាញ់យកជម្រើស ១១ នាក់ ដែលជាកីឡាករល្អបំផុតប្រចាំឆ្នាំ២០២២ ហើយក្នុងនោះក៏មានឈ្មោះរបស់ Lionel Messi ផងដែរ ដែលខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះទើបតែជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ។
ខាងក្រោមនេះគឺជាជម្រើស ១១ នាក់ល្អបំផុត ដែលចម្រាញ់ចេញដោយ IFFHS៖