បរទេស៖ អតីតវីរៈបុរសរបស់ក្រុម Arsenal លោក Robert Pires ជឿជាក់ថាកីឡាករ Raphael Varane នឹងក្លាយជាការចុះកុងត្រាដ៏ត្រឹមត្រូវមួយរបស់ក្រុមManchester United ខណៈគាត់យល់ឃើញថា ខ្សែការពារសញ្ជាតិ បារាំងរូបនេះនឹងធ្វើបានល្អបំផុតប្រសិនបើបានចាប់ដៃគូគ្នាជាមួយកីឡាករ Harry Maguire។
ជាការពិតណាស់ ក្លិប RealMadrid បានយល់ព្រមដោយមិនមានការស្ទាក់ស្ទើរឡើយជុំវិញការចែកផ្លូវគ្នាជាមួយកីឡាករវ័យ២៨ ឆ្នាំ បន្ទាប់ពីខ្សែការពាររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គាត់គ្មានចេតនាបន្តកុងត្រាថ្មីជាមួយក្លិបអធិរាជសឡើយ ស្របពេលដែលកុងត្រារបស់គាត់នៅសល់ត្រឹមតែ ១២ ខែទៀតតែប៉ុណ្ណោះ។
ក្នុងនោះដែរ លោក Piresបានមានប្រសាសន៍ទាក់ទងនឹង Varane យ៉ាងដូច្នេះថា៖
ប្រភព៖ Metro