បារាំង៖ អ្នកគាំទ្រក្លិប Paris Saint Germain ជាច្រើននាក់បានបង្ហាញអំពីអារម្មណ៍ខឹងសម្បានៅលើបណ្តាញសង្គមចំពោះការបង្ហាញទម្រង់លេងរបស់អ្នកចាំទី Gianluigi Donnarumma ក្នុងការប្រកួតកាលពីយប់មិញ។
ជាការពិតណាស់ កាលពីយប់មិញនេះ Donnarumma បានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងការប្រកួតទល់នឹង Marseille ហើយ វាពិតជាសោកស្តាយដែលរូបគេបានបង្កកំហុសចាប់បាល់ក្រឡក ធ្វើឲ្យក្រុមគូប្រកួតអាចរកគ្រាប់បាល់បាន។ យ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយ គឺ PSG នៅតែអាចទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង១ ដដែល។
ក្រោយបញ្ចប់ការប្រកួត ក៏ព្រោះតែកំហុសនេះហើយ Donnarumma បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រ PSG នៅលើបណ្តាញសង្គម ដោយអ្នកខ្លះបានសំណូមពរឲ្យគេចាកចេញពីក្លិប អ្នកខ្លះសំណូមពរឲ្យលោក Mauricio Pocheetino ដាក់ឲ្យគេអង្គុយបម្រុង និង ជំនួសមកវិញដោយអ្នកចាំទី Keylor Navas វិញ៕
ប្រភព៖ sportskeeda