បរទេស៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានភ្លាត់ស្នៀតស្មើនៅចុងម៉ោង ២-២ ទល់នឹងក្រុមបាល់ទាត់កូឡុំប៊ី ធ្វើឲ្យការប្រជែងកំពូលតារាងក្នុងវគ្គជម្រុះ World Cup 2022 ជាមួយក្រុមជម្រើសជាតិប្រេសុីលកាន់តែលំបាក់។ ដោយបច្ចុប្បន្នក្រុមប្រេសុីលឈរកំពូលតារាងដោយ៦ប្រកួតឈ្នះទាំងអស់ មាន១៨ពិន្ទុពេញ លេខពីអាហ្សង់ទីនមាន១២ពិន្ទុប៉ុណ្ណោះ។
គេសង្កេតឃើញថាដើមវគ្គទី១ ក្រុមជម្រើសជាតិអាហ្សង់ទីនធ្វើបានល្អខ្លាំងដោយអាចនាំមុខគូរប្រកួតរហូតដក់ ២-០ គិតត្រឹមនាទី៨តែប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែការពារកណ្តាលកីឡាករ Romero នៅនាទី៣ និងខ្សែបម្រើកីឡាករ Parades នៅនាទី៨ លុះឈានដល់វគ្គទី២ ក្រុមជម្រើសជាតិកូឡុំប៊ី តាមបាន១មកវិញដោយបាល់ Penalty នៅនាទី៥១ដោយកីឡាករ Muriel ជិតចប់កាលប្រកួតទៅហើយស្រាប់តែកីឡាករ Borja តាមបានស្មើ ២-២ នៅនាទី៩០+៤៕
ប្រភព៖ Mundoalbicesleste