អឺរ៉ុប៖ យោងតាមរបាយការណ៍របស់ប្រទេសអ៊ីតាលីបានឱ្យដឹងថា លោក MaurizioSarri បានដាក់ការស្នើរសុំជាលើកដំបូងទៅកាន់ក្លិប Lazioដើម្បីចុះកុងត្រានាំយកខ្សែបម្រើ RubenLoftus-Cheek ពីក្រុម Chelsea។
ខ្សែបម្រើវ័យ ២៥ ឆ្នាំបានចំណាយពេល ១រដូវកាលក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លិប Fulham ហើយក្នុងនោះគាត់បានបង្ហាញខ្លួនចំនួន ៣២ ប្រកួតនៅទឹកដី ScottParker ផងដែរ។
Loftus-Cheek ហាក់បង្ហាញនូវសក្តានុពលជាមួយក្រុមChelsea បានល្អមែនទែន ក្នុងរជ្ជកាលដឹកនាំរបស់លោកSarri នៅទឹកដី Stamford Bridge, ហើយក្នុងនោះអ្នកចាត់ការសញ្ជាតិ អ៊ីតាលី ធ្លាប់បានអះអាងថា “ខ្សែបម្រើរូបនេះនឹងអាចក្លាយជាកីឡាករឆ្នើមម្នាក់នៅពេលអនាគតក្នុងតំបន់អឺរ៉ុប”។
ប៉ុន្តែអ្វីៗស្រាប់តែមានការប្រែប្រួលបន្ទាប់ Loftus-Cheek បានទទួលរងរបួសនៅចុងរដូវកាល២០១៨-២០១៩ ហើយកត្តាបែបនេះបានធ្វើឱ្យគេត្រូវអាក់ខាននៅលើទីលានចំនួន១៣ ខែ, ខណៈមកដល់ឥឡូវនេះខ្សែបម្រើវ័យ ២៥ ឆ្នាំកំពុងតែព្យាយាមឡើងវិញដើម្បីអាចមានឱកាសបង្ហាញខ្លួនឱ្យក្រុមតោខៀវសាជាថ្មី។
ទោះបីជាយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយរបស់កាសែត Sky Sport បានអះអាងថា លោក Sarri កំពុងតែសម្លឹងចង់បានLoftus-Cheek សម្រាប់ការចុះកុងត្រានាំយកកីឡាករថ្មីមកកាន់ក្លិបLazio ជាលើកដំបូង៕
ប្រភព៖ Metro