អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ទិញបានខ្សែប្រយុទ្ធរបស់ក្លិប RB Leipzig កីឡាករ Christopher Nkunku ហើយ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
ជាការពិតណាស់ Nkunku គឺ ជាតួអង្គឆ្នើមជាងគេមិនអាចខ្វះបានរបស់ Leipzig នារដូវកាលនេះ បន្ទាប់ពីរូបគេបានរួមចំណែករកបាន ១២គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៥ប្រកួត នាក្របខណ្ឌ Bundesliga នារដូវកាលនេះ ប៉ុន្តែ ក្រោយចប់រដូវកាល រូបគេនឹងត្រូវលាអ្នកគាំទ្រដើម្បីមកសាកល្បងរសជាតិបាល់ទាត់នៅប្រទេសអង់គ្លេសវិញម្តង។
ចំពោះតម្លៃខ្លួនដែល Chelsea បានផ្តល់ទៅឲ្យ Leipzig នោះ គឺមានចំនួនប្រមាណជា ៦០លានដុល្លារ ហើយ រូបគេនឹងមកចូលរួមជាមួយក្លិបនៅក្នុងខែ កក្កដា ឆ្នាំ២០២៣ ខណៈ ការប្រកាសផ្លូវការនឹងធ្វើឡើងក្រោយបញ្ចប់រដូវកាលនេះដើម្បីជាការគោរពដល់អ្នកគាំទ្រ និង ភាគីនៃក្លិប Leipzig៕
ប្រភព៖ Fabrizio Romano