កប់ណាស់! ស្ងាត់ៗ Juventus ជិតយកបានខ្សែប្រយុទ្ធរបស់ Liverpool រូបនេះហើយ - TrueID

កប់ណាស់! ស្ងាត់ៗ Juventus ជិតយកបានខ្សែប្រយុទ្ធរបស់ Liverpool រូបនេះហើយ

July 28, 2022

បរទេស៖ ស្ងាត់ៗក្លិបសេះបង្កង់ Juventus ជិតបញ្ចប់កិច្ចព្រមព្រៀង ក្នុងការផ្ទេរយក Roberto Firmino ខ្សែប្រយុទ្ធរបស់ Liverpool ហើយ,នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេស អ៊ីតាលី។

Roberto Firmino
Roberto Firmino

ជាការពិតណាស់ ចាប់តាំងពីរដូវកាលមុនរហូតមកដល់រដូវកាលថ្មីនេះ Firmino ហាក់មិនសូវបានបង្ហាញខ្លួនជាប់លាប់នោះទេ,ហើយបន្ទាប់ពីក្រុមហង្សក្រហមយកបាន Darwin Nunez នៅរដូវក្តៅនេះទៀត គឺធ្វើឱ្យគេកាន់តែមិនសូវមានឱកាសបង្ហាញខ្លួនជម្រើសដំបូង។

Roberto Firmino
Roberto Firmino

យ៉ាងណាមិញ គេរំពឹងថា ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល អាចទៅចូលរួមជាមួយ Juventus នោះរូបគេនឹងអាចបង្ហាញខ្លួនបានជាប់លាប់ឡើងវិញដោយសារបច្ចុប្បន្នក្រុមសេះបង្កង់កំពុងខ្វះខ្សែប្រយុទ្ធកណ្តាល បន្ទាប់ពី AlvaroMorata ចាកចេញនៅរដូវក្តៅនេះ។

Roberto Firmino
Roberto Firmino

យោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី Corrieredello Sport បានឱ្យដឹងថា Juventus បានអូសទាញទឹកចិត្ត Firminoឱ្យផ្លាស់មកកាន់ទឹកដី Turin ដោយសន្យានឹងផ្តល់កៅអីជម្រើសដំបូងឱ្យរូបគេហើយឥឡូវនេះភាគីក្លិបជិតបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ១៩ លានផោន ឬប្រមាណជា (២៣លានដុល្លារអាមេរិក) ផ្ទេរយកខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះហើយ៕

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...