មួយគ្រាប់​របស់ Messi ទល់នឹង Chile ជាប់ជាគ្រាប់បាល់​ដ៏​អស្ចារ្យ​មួយក្នុងការប្រកួត Copa América (មានវីដេអូ) - TrueID

មួយគ្រាប់​របស់ Messi ទល់នឹង Chile ជាប់ជាគ្រាប់បាល់​ដ៏​អស្ចារ្យ​មួយក្នុងការប្រកួត Copa América (មានវីដេអូ)

June 15, 2021

បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានរកគ្រាប់បាល់ដំបូងកាលពី​ថ្ងៃចន្ទ​ពេល​ប្រកួតជាមួយក្រុមឈីលី ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ Copa América ឆ្នាំ ២០២១ ជាមួយនឹងគ្រាប់បាល់ហ្វ្រីឃីក​ដ៏អស្ចារ្យ ។

កីឡាករ  Lionel Messi
កីឡាករ  Lionel Messi

Messi វ័យ ៣៣ ឆ្នាំបានប្រើជើងឆ្វេងរបស់គាត់ទាត់បាល់កោងចូលសំណាញ់ទីយ៉ាងល្អឥតខ្ចោះ ដោយអ្នកចាំទី Claudio Bravo បានត្រឹមដេកលើដី បន្ទាប់ពីមិនអាចរារាំងគ្រាប់បាល់នេះបាន ។

កីឡាករ  Lionel Messi
កីឡាករ Lionel Messi

បាល់ហ្រ្វីឃីកកើតឡើងនៅនាទីទី ៣៣ និងជាការទាត់បាល់ពិន័យ Free-kick លើកទី ៥៧ ក្នុងអាជីពរបស់ Messi ដែលបានវ៉ាដាច់កីឡាករព័រទុយហ្កាល់ Cristiano Ronaldo ដែលមាន ៥៦ ដង៕

កីឡាករ Lionel Messi
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...