ចុម! លោក Neville និយាយចំៗថា គ្រូបង្វឹកនៅ Premier League រូបនេះ គឺល្អជាងលោក Pep - TrueID

ចុម! លោក Neville និយាយចំៗថា គ្រូបង្វឹកនៅ Premier League រូបនេះ គឺល្អជាងលោក Pep

January 17, 2023

បរទេស៖ វីរបុរសរបស់ Manchester United លោក Gary Neville បានមានប្រសាសន៍ថា លោក Jurgen Kloop គឺដឹកនាំល្អជាងលោក Pep Guardiola ទោះបីជារដូវកាលនេះ Liverpool ហាក់មានភាពយ៉ាប់យ៉ឺនបន្តិចក៏ដោយ។

លោក Jurgen Kloop
លោក Jurgen Kloop

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ លោក Klopp និង Pep ត្រូវបានគេមើលឃើញថា ជាគ្រូបង្វឹកដ៏លេចធ្លោរបំផុតប្រចាំក្របខណ្ឌ Premier League ព្រោះថាតាំងពីអ្នកទាំង ២ មកកាន់ទីនេះ គឺពួកគាត់តែងតែជួយឱ្យក្រុមរបស់ខ្លួនរៀងៗខ្លួន លើកពានតូច ធំ សឹងតែរាល់រដូវកាល។

លោក Jurgen Kloop និងលោក Pep
លោក Jurgen Kloop និងលោក Pep

ប៉ុន្តែនៅរដូវកាលនេះ ក្រុម Liverpool ដែលកំពុងដឹកនាំដោយលោក Kloop កំពុងមានភាពយ៉ាប់យ៉ឺនបន្តិច ដោយពេលនេះនៅក្របខណ្ឌ PL ពួកគេកំពុងឈរនៅលេខរៀងទី ៩ ឯណោះ ដោយឡែក Man City វិញក្រោមការដឹកនាំរបស់លោក Pep ពួកគេនៅបន្តធ្វើបានល្អដដែល ដោយពេលនេះកំពុងឈរនៅចំណាត់ថ្នាក់ទី ២។

ទោះបីជាយ៉ាងណាក៏ដោយ លោក Neville នៅតែមើលឃើញថា លោក Klopp គឺជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ ហើយលោកថែមទាំងជឿជាក់ថា បុរសញ្ជាតិ អាល្លឺម៉ង់ រូបនេះគឺល្អជាងលោក Pep ទៀតផង។

លោក Gary Neville
លោក Gary Neville

ទាក់ទងនឹងរឿងខាងលើ, លោក Neville បានមានប្រសាសន៍ប្រាប់ទំព័រ Sky Sports យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...