ក្រុមអធិរាជស Real Madrid បានធ្វើការកំណត់តម្លៃខ្លួនរបស់កីឡាករក្រុម AC Milan ម្នាក់គឺ កីឡាករ Brahim Diaz ដោយមានតម្លៃរហូតដល់ 30 លានផោន ខណៈដែលក្រុម AC Milan ផ្ទាល់កំពុងតែធ្វើការពិភាក្សាមួយជាមួយកីឡាកររូបនេះលើកិច្ចព្រមព្រៀងអចិន្រ្តៃយ៏មួយ។
គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្រុមដែលមានមូលដ្ឋាននៅប្រទេសអុីតាលីដាក់សំណើខ្ចីជើងពីក្រុមអធិរាជស Real Madird មកកាន់ទឹកដី San Siro កាលពីរដូវកាលមុនហើយបច្ចុប្បន្នក្រុម AC Milan មានបំណងក្នុងការចុះកុងត្រាយកកីឡាកររូបនេះជាអចិន្រ្តៃយ៏តែម្តង ។ យោងតាមរយៈសារព័ត៌មានកីឡាករ Goal បានបញ្ជាក់ថា ក្រុម AC Milan កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយ Brahim Diaz ក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ដោយ Real Madrid បានកំណត់តម្លៃ ៣០ លានផោន (២៦ លានដុល្លារ / ៣៧ លានដុល្លារ) ។
វាមិនទំនងនោះទេដែលថាក្រុម AC Milan នឹងអាចធានាដល់កីឡាករវ័យ ២១ ឆ្នាំរូបនេះលើកិច្ចព្រមព្រៀងមួយដែលនឹងកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយពីក្រុមអធិរាជស Real Madrid ហើយទំនងជាថា Diaz នឹងចូលរួមជាមួយក្រុម AC Milan ក្នុងការខ្ចីជើងមួយផ្សេងទៀតពីក្រុម Real Madrid ឬ ក្រុម Real Madrid នឹងលក់កីឡាករអេស្ប៉ាញទៅឱ្យក្រុម AC Milan ប៉ុន្តែរួមបញ្ចូលទាំងលក្ខខណ្ឌក្នុងការទិញត្រឡប់មកវិញ៕