ដាណឺម៉ាក៖ អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកមានការតក់ស្លុតជាខ្លាំងដោយសារកាលប្រកួតរវាង ដាណឺម៉ាក និង ហ្វាំងឡង់ នាយប់ថ្ងៃសៅរ៍កន្លងទៅនេះគឺ Christian Eriksen ដែលជាខ្សែបម្រើរបស់ Inter Milan បានដួលសន្លប់លើទីលានជាងដប់នាទីទម្រាំតែក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ទើបគេដឹងខ្លួនឡើងវិញនិងត្រូវបញ្ជូនចេញពីទីលានខណៈមិត្តរួមក្រុមនិងអ្នកគាំទ្រក្នុងកីឡដ្ឋាននាំគ្នាភ័យនិងតក់ស្លុតគ្រប់គ្នា។
មកទល់ពេលនេះស្ថានភាពរបស់ Eriksen បានល្អប្រសើរឡើងវិញហើយគឺគេដឹងខ្លួននិងអាចនិយាយបានដោយបានប្រាប់ក្រុមជម្រើសជាតិ ដាណឺម៉ាក ឲ្យបន្តការប្រកួតទៀតផង។
យ៉ាងណាមិញ ក្រុមគ្រូពេទ្យជំនាញរបស់ក្រុមជម្រើសជាតិដាណឺម៉ាក គឺលោក Morten Boesen បានចេញមុខបញ្ជាក់ថា ខ្សែបម្រើ Christian Eriksen ពិតជាបានគាំងបេះដូងពិតមែន ហើយបេះដូងរបស់គេពិតជាឈប់ដើរ ប៉ុន្តែពួកគេបានជួយសង្គ្រោះដោយម៉ាស៊ីនឆក់ធ្វើឲ្យបេះដូងដំណើរការឡើងវិញ។
លោក Boesen បានថ្លែងថា៖
គួរបញ្ជាក់ផងដែរថា ព័ត៌មាននៃការដួលសន្លប់ដ៏រន្ធត់របស់ Eriksen ធ្វើឲ្យកីឡាករជាច្រើននិងអ្នកគាំទ្របានបង្ហោះសារលើកទឹកចិត្តនិងជូនពរឲ្យជាសះស្បើយជាហូរហែរ៕
ប្រភព៖ metro